(ខេត្តកណ្តាល)៖ នៅថ្ងៃសុក្រ ២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជេីញអមដំណេីរ ឯឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រគល់ផ្ទះ១ខ្នង ជូនដល់ក្រុមគ្រួសារវីរៈកងទ័ព ដែលបានពលី ជីវិតក្នុងជម្លោះប៉ះទង្គិចរវាងព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៥នោះ ដែលមានទីលំនៅ ភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
Tags:
ព័ត៌មានជាតិ






