ឯកឧត្តម អ៊ូ វណ្ណា ទទួលអំណោយពីលោកឧត្តមសេនីយ៍ទោ ហេង រតនា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយ រួមមាន៖ អង្ករ ចំនួន ៥តោន និងទឹកបរិសុទ្ធ ចំណុះ ២០លីត្រ ចំនួន ៥០០ធុង ពីលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនក្រសួងមហាផ្ទៃ សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរលោកឧត្តមសេនីយ៍ទោ និងក្រុមគ្រួសារ បានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។







Previous Post Next Post