(ខេត្តកណ្តាល)៖ នៅថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងព្រឹកថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិក្សានុសិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MASTER DEGREE) និងថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សទូទៅក្នុងខេត្តកណ្តាល ដោយបានការអញ្ជើញចូលពី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថាៈសាកលវិទ្យាល័បញ្ញាជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដែលបណ្តុះបណ្តាលនិស្សិតផ្តោតសំខាន់លើចំណេះដឹង សមត្ថភាព បញ្ញា និងគុណធម៌ ក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ សាកលវិទ្យាល័យបញ្ញាជាតិ សូមផ្តល់អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) ចំនួន៥កន្លែង សិក្សារយៈពេល២ឆ្នាំ និងផ្តល់ជូនអាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្រ (Bacherlor Degree) ចំនួន១៥កន្លែង សិក្សារយៈពេល៤ឆ្នាំ ជូនដល់កូនក្មួយមន្ត្រីសាលាខេត្ត និងសិស្សទូទៅក្នុងខេត្តកណ្តាល ដើម្បីបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យបញ្ញាជាតិ។ សាកលវិទ្យាល័យបញ្ញាជាតិ មាន ០៤ មហាវិទ្យាល័យ រួមមាន ១.មហាវិទ្យាល័យធុរកិច្ច និង សេដ្ឋកិច្ច ២.មហាវិទ្យាល័យគណិតវិទ្យា និងវិទ្យាសាស្ត្រ ៣.មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និង ភាសា ៤.មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម។

.jpg)
.jpg)