BREAKING: លោក ថាក់ស៊ីន ហោះទៅសិង្ហបុរីពិនិត្យសុខភាព ហើយសន្យាត្រឡប់មកវិញក្នុងរយៈពេល២ថ្ងៃ

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានធ្វើដំណើរចាកចេញពីប្រទេសថៃតាមរយៈយន្តហោះឯកជនមួយគ្រឿង នៅឯអាកាសយានដ្ឋានដនមឿង ដើម្បីទៅកាន់ប្រទេសសិង្ហបុរី សម្រាប់ការពិនិត្យសុខភាពតាមការគ្រោងទុក។

ប៉ុន្តែនៅមុនពេលលោកហោះចាកចេញពីព្រលានយន្តហោះ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួនសួរនាំ នៅឯអាកាសយានដ្ឋានដនមឿង ក្រោយសាកសួរហើយបានអនុញ្ញាតឲ្យទៅ ប៉ុន្តែសន្យាត្រឡប់មកវិញក្នុងរយៈពេល២ថ្ងៃ។

នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Khaosod ចេញផ្សាយមុននេះបន្តិច៕


Previous Post Next Post