(ខេត្តបន្ទាយមានជយ័)៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ
ប្រជាពលរដ្ឋនិងកងកម្លាំងប៉ូលីសទាហ៊ានកម្ពុជាជាច្រើនបានរួមសហការណ៍ត្រៀមចាំ ដោយមិនប្រើប្រាស់អាវុធ ដើម្បីតតាំងជាមួយពួកទាហ៊ានចោរសៀម ចូលឈ្លានពានយកបន្លាលួសពង្រាយពន្ធ័យកដីស្រែចម្ការនិងផ្ទះរបស់ប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជយ័។
ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធចម្រុះរបស់ពួកចោរសៀម ហៅថៃ បានចូលមកឈ្លានពានយកខ្សែបន្លាលួសពង្រាយពន្ធ័ និងប្រើហិង្សាមកលើប្រជាពលរដ្ឋខ្មែរយើង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ៣០អង្គ/នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ ខណៈដែលស្ថានភាពមានសភាពស្ងប់ស្ងាត់ ដោយគ្មានវត្តមានកងទ័ពចម្រះចោរសៀម ហៅថៃ នៅទីតាំងហេតុការណ៍នោះទេ។
ក្នុងពេលនេះប្រជាពលរដ្ឋ និងកងកម្លាំងកំពុងនៅត្រៀមប្រចាំការ ក៏មានវត្តមាន ឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ផងដែរ។







