លោកឧកញា តែ តាំងប៉ ប្រធានសម្ពន្ធ័សមាគមសហគ្រាសធុនតូច និងមធ្យមបានបើកកិច្ចវេទិកាសារព័ត៌មានផ្សព្ធផ្សាយគាំទ្រផលិតផល និងជំរុញផលិតផលខ្មែរត្រូវបង្កើនការផលិឲ្យមានគុណភាពខ្ពស់

 (រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះលោកឧកញា តែ តាំងប៉ បានអញ្ចើញចូលរួមក្នុងវេទិកាសារព័ត៌មាន ផ្សព្ធផ្សាយព័ត៌មាន ដើម្បីគាំទ្រផលិតផលខ្មែរយើងក្នុងស្រុក និងមានប្រសាសន៍ពន្យល់ណែនាំឲ្យជួយធ្វើការផ្សព្ធផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បែរមកប្រើប្រាស់ផលិតផលរបស់ខ្មែរយើងវិញ។ ដោយសារបច្ចុប្បន្ននេះយើងមានបញ្ហាជម្លោះជាមួយប្រទេសថៃ ក្នុងនោះប្រជាពលរដ្ឋខ្មែរយើងបានពហិការទាំងក្នុងនិងក្រៅប្រទេសឈប់ប្រើប្រាស់ទំនិញថៃគ្រប់ប្រភេទទាំងនោះ។ ដោយមានការចូលរួម ពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ជាអ្នកសម្របសម្រួល និងមកពីអង្កភាពអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

លោកឧកញា បានបន្តជំរុញឱ្យមានការចាប់យកការប្រើប្រាស់ទំនិញក្នុងស្រុក វិញ ប៉ុន្តែនៅក្នុងអង្កវេទិកាផ្សព្ធផ្សាយព័ត៌មាននេះក៏ការចោទសួរអំពីគុណភាព នៃផលិតផលនិមួយៗដែលបានផលិតនាពេលកន្លងមកផងដែរ ដោយការផលិតផលក្នុងស្រុកខ្លះនៅមិនទាន់មានគុណភាព​ល្អនោះទេ ហើយដែលនាំឲ្យការប្រកួតប្រជែងនិងទំនិញផ្សេងៗដែលបាននាំចូលមិនអាចទទួលបានទាំងអស់ផងដែរ ហើយពាក់ពន្ធតម្លៃលក់ដូរ វាអាចថ្លៃជាងទំនិញនាំចូលពីប្រទេសជិតខាងទៀតផង។(តើជាមូលហេតុអ្វី?)យើងផលិតនៅក្នុងស្រុកសោះហ្នឹងនេះជាបញ្ហាចោទ និងប្រឈមជាមួយអ្នកប្រើប្រាស់តែម្តង។ ក្នុងនោះលោកឧកញា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC)ថា ក្នុងខណៈពេលដែលមាន​ស្ថានការតានតឹងបែបនេះ ក៏មានជនឆ្លៀតឱកាសនិយមមួយចំនួនអះអាងថាស្រលាញ់ និងមានមោទនភាពជាតិ ដោយបានបង្កើតផលិតផលក្នុងស្រុកនិងលក់ក្នុងតម្លៃទាប ប៉ុន្តែមិនបានគិតគូរពីគុណភាពផលិតផលដល់អ្នកប្រើប្រាស់នោះឡើយ។ លោកឧកញាថា និងបន្តខិតខំណែនាំដល់ក្រុមហ៊ុនម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ដែលមាននៅក្នុងប្រទេសកម្ពុជា ត្រូវខិតខំយកចិត្តទុកដាក់បំផុតក្នុងការផលិតផលក្នុងស្រុកដើម្បីបម្រើជូនសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ និងឲ្យមានគុណភាពល្អផងដែរ។







Previous Post Next Post